មុននឹងធ្វើដំណើរការនេះ យើងត្រូវមានកម្មវិធីមួយចំនួនដូចខាងក្រោម៖
1-Android SDK
2-Java
3-Fastboot.windows
របៀបធ្វើគឺសូមមើលតាមលំដាប់ដូចតទៅនេះ៖
១. ដោះយកថ្មចេញហើយដាក់ចូលទៅវិញ ដោយទុករយៈ ប្រហែល១០វិនាទី៖
២. ចុច Volume Down + Power ដើម្បីអាចចូលទៅកាន់ Bootloader Mode បាន៖
៣. រំកិលទៅលើ ឬ ទៅក្រោមដោយប្រើ គ្រាប់ច្នុចសំលេង( Volume button)។ កំនត់highlight លើពាក្យ Fastboot ហើយចុចប៊ូតុង Power៖
៤. ភ្ជាប់ទូរស័ព្ទទៅហ្នឹងកុំព្យូទ័រ៖
៥. ពន្លាឯកសារ fastboot ដាក់ក្នុង ថតថ្មីមួយ (ឧទាហរណ៍ៈ C:\android\) ត្រូវពិនិត្យថាមានឯកសារ បីក្នុង fastboo-windows.rar គឺ
- adb.exe
- AdbWinApi.dll
- fastboot.exe
- AdbWinUsbApi.dll (មិនមានក៏បាន)
សំរាប់អ្នកប្រើប្រាស់ Linux ឬ Mac សូមទាញយកឯកសារដែលត្រូវនឹង OS នៅតំណរខាងលើ។
៦. បើក Command prompt ដោយ Start => run => វាយ cmd
៧. ចូលទៅកាន់ទីតាំងថតដែលបានបង្កើតក្នុង ជំហ៊ានទី៥ ដោយ(បើសិនជាបង្កើតក្នុង C:\android\ ត្រូវវាយឃ្លាបញ្ជា cd c:\android\)
៨. វាយពាក្យ fastboot oem get_identifier_token
៨. វាយពាក្យ fastboot oem get_identifier_token
៩. ពេលនោះវានឹងចេញលេខ ដែលអាចមានជា២ទំរង់គឺ
ក១.
ក២.
តាមរូបខាងលើ បើសិនជាចង់ចំលងកូដ គឺត្រូវ ចាប់ផ្តើម ជាមួយអក្សដែលមានបន្ទាប់ខាងក្រោម
ហើយបញ្ចប់នៅបន្ទាត់ដូចខាងក្រោម
<<<<< Identifier Token End >>>>>
បញ្ជាក់៖ មុននឹងអាចចូលទៅជំហ៊ានទី១០ តោងឲ្យអ្នកត្រូវមានគណនីមួយក្នុង HTCDEV សិន ដោយចុះឈ្មោះនៅ https://htcdev.com/